យុវជនម្នាក់បានស្លា//ប់ភ្លាមៗ និងពីរនាក់ទៀតរងរបួសធ្ង//ន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកជាមួយម៉ូតូកង់បី
ភ្នំពេញ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅ យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវបេតុងផ្សារដីថ្មី ក្នុងស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកពីរនាក់ទៀតបានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកជាមួយម៉ូតូកង់បីហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។
នៅមុនពេលកើតហេតុគេឃើញមានយុវជន៣នាក់ជិះម៉ូតូ១គ្រភងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 2IL0200 លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូកង់បីពាក់ស្លាកលេខ1LN 6105 បើកមកហើយបានបត់ឆ្លងផ្លូវក៏ត្រូវម៉ូតូចាប់ហ្វាំងមិនទាន់បុកពេញទំហឹងបណ្តាលឲ្យអ្នបើកម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗចំណែកអ្នករួមដំណើរ២នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចជំនាញការរិយាល័យនគរបាលចរាចរណ៍ក្រុងនៃស្នងការរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូនិងម៉ូតូកង់បីទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕






