ភរិយារបស់វីរកងទ័ពពលី ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ

ជាការគិតគូរដល់សុខទុក្ខរបស់ក្រុមគ្រួសារវីរកងទ័ពដែលបានពលី «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកស្រី “ពឿន វាសនា” អាយុ ៣៦ឆ្នាំ ត្រូវជាភរិយារបស់វីរកងទ័ព ជា លន់ រស់នៅស្រុកចុងកាល់ ខេត្តបន្ទាយមានជ័យ ដែលបានពលីនៅសមរភូមិជួរមុខនាពេលកន្លងទៅ មកពិនិត្យព្យាបាលជំងឺដុំពកក នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។ ដើម្បីព្យាបាលបានគ្រប់ជ្រុងជ្រោយ អ្នកស្រីនឹងត្រូវបានណាត់ជួបតាមដានជាបន្តបន្ទាប់ជាមួយវេជ្ជបណ្ឌិតជំនាញ នាពេលខាងមុខទៀត។

អ្នកស្រី “ពឿន វាសនា” មានក្តីរីករាយឥតឧបមា និងសូមលើកហត្ថគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូន «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ចំពោះការគិតគូរយ៉ាងធំធេងដល់ក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូបដែលបានពលី៕

You might also like