សម្រាប់ចោរសៀមគ្មានទៀតទេពាក្យថា ខ្លាអាស៊ី ព្រោះពេលនេះបានក្លាយជាអ្នកជំងឺអាស៊ីទៅហើយ !!!

ម្សិលមិញបាននិយាយរួចហើយអំពីរឿងជប៉ុន ថ្ងៃនេះខ្ញុំសូមនិយាយអំពី រឿងចោរសៀមឈ្លានពានវិញម្តង តែមិនទាន់និយាយរឿងនយោបាយនោះទេ។
ក្នុងមួយរយៈកាលកន្លងមកនេះ រដ្ឋាភិបាលចាំផ្ទះសៀមបានឆ្លេឆ្លាខ្លាំងដោយសារសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីល្បាញរបស់អង់គ្លេស The Financial Time បានចេញអត្ថបទ មួយកាលពី ដើមខែកុម្ភៈមានចំណងជើងថា How Thailand became the ‘sick man’ of Asia ។ ទាំងនាយករដ្ឋមន្រ្តីនាយកណ្តុរអានុធិន និងរដ្ឋមន្រ្តីក្រសួងការបរទេសសៀមលោកសុីហៈសាក់ ភួងកេតកែវ បានក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងរហូត ចង់ធ្វើជាលិខិតឆ្លើយតបការទូតទៅកាន់ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសថៃ ព្រោះស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានារបស់អង់គ្លេសតែងតែវាយប្រហារថៃមិនចេះចប់មិនចេះហើយចាប់តាំងពី BBC រឿង Thailand: Darkside of Paradise មកដល់ Reuter – Scam Online ហើយចុងក្រោយបំផុតនោះគឺ The Finacial Time ដែលបានហៅប្រទេសថៃថាអ្នកជំងឺអាស៊ី ហើយនេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរក្នុងនាមជាប្រទេសអធិបតេយ្យមួយ។ គេកម្រហៅប្រទេសណាមួយថាជាអ្នកជំងឺ ណាស់ ហៅបានលុះត្រាតែវាថោកបំផុតហើយនោះទើបគេប្រើពាក្យនេះ។
ក្នុងករណីដែល The Financial Time ហៅប្រទេសថៃថាជាអ្នកជំងឺអាស៊ីនេះ ថ្វីត្បិតតែជាការពិពណ៌នារិះគន់រឿងបញ្ហាសេដ្ឋកិច្ចទូទៅរបស់ថៃ វាបង្កឱ្យ មានផលប៉ះពាល់យ៉ាងពិតប្រាកដ វាជាការបង្កើតរូបភាពនយោបាយ ដែលអាចមានឥទ្ធិពលលើទីផ្សារ អំណាចចរចា និងភាពជាដៃគូអន្តរជាតិរបស់ ប្រទេសនោះ។ ពេលប្រទេសត្រូវបានហៅថា “អ្នកជំងឺ” សហគមន៍អន្តរជាតិនានាជាពិសេសក្រុមវិនិយោគិនអាចសន្និដ្ឋានថា៖
• កំណើននឹងនៅតែទាប
• ហានិភ័យនយោបាយនៅតែខ្ពស់
• ការកែទម្រង់មិនមានប្រសិទ្ធភាព
ការរំពឹងទុកអវិជ្ជមាននេះ អាចបម្លែងខ្លួនជាការពិតដោយធ្វើឱ្យទុនហូរចេញ ខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគរយៈពេលវែង ផ្លាស់ទីទៅទីផ្សារដែលត្រូវបានមើលថាមានស្ថិរភាពជាង។លើសពីនេះទៅទៀត អំណាចចរចា និងរូបភាពមុខមាត់ជាតិ នៅលើឆាក ការទូតអន្តរជាតិអាចប្រឈមមុខនឹងលក្ខខណ្ឌតឹងរឹងជាងមុន។ ក្រៅពីនោះ ទៀតនៅមានផលប៉ះពាល់ច្រើនទៀតដូចជា៖
• កញ្ចប់ប្រាក់វិនិយោគផ្ទាល់ពីបរទេស (FDI) អាចនឹងធ្លាក់ចុះ
• តម្លៃរូបិយប័ណ្ណអាចរងសម្ពាធ
• អត្រាការប្រាក់លើកំចីពីអន្តរជាតិអាចនឹងឡើង
• ការស្រូបទាញបុគ្គលិកដែលមានជំនាញល្អៗ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ
ហេតុអ្វីបានជាថៃក្លាយមកជាអ្នកជំងឺអាស៊ី ?
តាមពិតទៅពាក្យ “អ្នកជំងឺអាស៊ី” (Sick Man of Asia) គេយកមកប្រើជាការ ប្រៀបធៀបនយោបាយ-សេដ្ឋកិច្ច ដើម្បីសម្គាល់ប្រទេសមួយដែលធ្លាក់ចុះ ឬអស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ។ កាសែតចំពោះថៃ Financial Times បានប្រើពាក្យនេះជាមួយនឹងថៃដោយសារមើលឃើញថាថៃ កំពុងបាត់បង់ សក្តានុពលសេដ្ឋកិច្ចប្រៀបធៀបនឹងប្រទេសអាស៊ីផ្សេងៗ។ ហេតុផលសំខាន់ៗដែល Financial Times លើកយកនិយាយមាន៖
1. កំណើនសេដ្ឋកិច្ចទាបជាងគេក្នុងអាស៊ានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើន GDP របស់ថៃស្ថិតនៅកម្រិតទាប ប្រៀបធៀបនឹងប្រទេសដូចជា Vietnam, Indonesia និង Malaysia។ មូលហេតុរួមមាន៖
• ការពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍
• ការនាំចេញដែលរងសម្ពាធពីសេដ្ឋកិច្ចពិភពលោក
• វិនិយោគឯកជនកើនយឺត
2. វិបត្តិនយោបាយជាប់គាំងយូរឆ្នាំ៖ ថៃជួបការប៉ះទង្គិច នយោបាយជាបន្ត បន្ទាប់ រួមទាំងរដ្ឋប្រហារ និងវិបត្តិអំណាច។ ភាពមិនប្រាកដប្រជានេះប៉ះ ពាល់ដល់ទំនុកចិត្តវិនិយោគិន និងការរៀបចំគោលនយោបាយវែងឆ្ងាយ។
3. បញ្ហាគ្រោងសាងសេដ្ឋកិច្ច
• ប្រជាជនចាស់ជរាកើនឡើងលឿន
• កម្រិតបំណុលគ្រួសារខ្ពស់
• ផលិតភាពការងារកើនយឺត
• បរាជ័យក្នុងការផ្លាស់ប្តូរទៅឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់
4. បាត់បង់តួនាទីជាមជ្ឈមណ្ឌលផលិតកម្ម កាលពីមុននេះ ថៃត្រូវបានគេ ចាត់ទុកជាមូលដ្ឋានផលិតកម្មសំខាន់នៅអាស៊ាន (ជាពិសេសរថយន្ត) ប៉ុន្តែ បច្ចុប្បន្ន វិនិយោគជាច្រើនបានផ្លាស់ទៅ Vietnam, Indonesia, Cambodia ដែលមានកម្លាំងពលកម្មក្មេង និងទីផ្សារកំពុងរីកចម្រើន។
នាមបញ្ញត្តិនៃពាក្យថា អ្នកជំងឺអាស៊ីនេះកើតឡើងពីពេលណា. ?
បងប្អូនដែលនិយមទស្សនាខ្សែភាពយន្តចិនអាចនៅចាំបានរឿងស្រមោល ក្បាច់គុនកុំកុំ ពេលដែលតួឈិន ចិនក្រោយវ៉ៃពួកជប៉ុនដេកអស់ហើយក៏ លោតស្រែកថាជនជាតិចិនមិនមែនជាអ្នកជំងឺអាស៊ីទេ។
តាមពិតទៅពាក្យអ្នកជំងឺអាស៊ី (Sick Man of Asia) មានប្រវត្តិយូរអង្វែងណាស់ មកហើយត្រូវបានប្រើក្នុងបរិបទនយោបាយ និងអាណានិគម ដើម្បីពណ៌នាប្រទេសមួយដែលខ្សោយ ឬកំពុងធ្លាក់ចុះប្រៀបធៀប នឹងអំណាច ផ្សេងៗ។
១. ដើមកំណើតពីអុឺរ៉ុប “Sick Man of Europe” ពាក្យនេះមានគំរូមកពីពាក្យ “Sick Man of Europe” ដែលត្រូវបានប្រើក្នុងសតវត្សទី ១៩ ដើម្បីសម្គាល់ អាណាចក្រ Ottoman ដែលកំពុងចុះខ្សោយ និងបាត់បង់ដែនដី។ ការប្រៀប ធៀបនេះ មានន័យថា ប្រទេសនោះដូចជាមនុស្សឈឺ ដែលអំណាចផ្សេងៗ អាចចូលមកជ្រៀតជ្រែក ឬបែងចែកអំណាចបាន។
២. ការប្រើប្រាស់ចំពោះចិនគឺកើតឡើងក្នុងសតវត្សទី ១៩–២០ ដោយពាក្យ អ្នកជំងឺអាស៊ី “Sick Man of Asia” ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងចុង សម័យ រាជវង្សឆេង Qing dynasty។
បរិបទប្រវត្តិសាស្ត្រ៖
• សង្គ្រាមអាភៀនជាមួយអង់គ្លេស
• កិច្ចព្រមព្រៀងអយុត្តិធម៌ជាច្រើន

សម្រាប់ចោរសៀមគ្មានទៀតទេពាក្យថា ខ្លាអាស៊ី ព្រោះពេលនេះបានក្លាយជាអ្នកជំងឺអាស៊ីទៅហើយ !!!

You might also like