ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឲ្យកម្លាំងតាមស្រាវជ្រាវ និងចាប់ខ្លួនក្រុមក្មេងទំនើងដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្រុងបាត់ដំបង និងស្រុកសង្កែ

(បាត់ដំបង)៖ នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីក្មេងទំនើងបង្កហិង្សាដោយដេញវាយគ្នាយ៉ាងអនាធិបតេយ្យចំនួន២ករណីផ្សេងគ្នានៅក្រុងបាត់ដំបង និងស្រុកសង្កែ ដែលករណីទាំងពីរនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើលក្នុងមជ្ឈដ្ឋានមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម និងបានធ្វើឱ្យបាត់បង់សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម។
ក្រោយទទួលបានព័ត៌មាននេះភ្លាម, លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់វិធានការភ្លាមៗដល់សមត្ថកិច្ចនគរបាលជំនាញ និងអធិការនគរបាលក្រុង ស្រុកពាក់ព័ន្ធឱ្យស្រាជ្រាវស៊ើបអង្កេតជាបន្ទាន់ ដើម្បីនាំពួកអ្នកប្រព្រឹត្តិល្មើសយកទៅអនុវត្តទោសតាមផ្លូវច្បាប់។
ជាមួយនេះ លោកឧត្តមសេនីយ៍ស្នងការ សូមបងប្អូនប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលក្នុងករណីមាន ភស្តុតាង ឬតម្រុយនៃមុខសញ្ញាប្រព្រឹត្តិល្មើសទាំងនេះតាមលេខទូរស័ព្ទ 092 935 544 សមត្ថកិច្ចនឹងចាត់ទុកព័ត៌មានដែលផ្តល់មកទាំងនេះជាការសម្ងាត់ជូន៕

You might also like