ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ នៃខេត្តកណ្តាល ចាប់ផ្ដើមការដ្ឋានសាងសង់ហើយ

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បានចាប់ផ្ដើមដំណើរកការការដ្ឋានសាងសង់ហើយ ក្រោមហិរញ្ញប្បទានដៃគូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យនៃការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២នេះ។
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលនេះ ជាស្ថានីយរ៉ាដាប្រភេទ Doppler Radar នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យការព្យាករស្ថានភាពធាតុអាកាស ក៏ដូចជាការផ្ដល់ព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងរបបទឹកភ្លៀងបានសុក្រឹត និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យ៕

You might also like