កសិករចិញ្ចឹមគោរាប់រយនាក់ មកពីតាមខេត្តក្នុងប្រទេសថៃ ជាច្រើននាក់ ការតវ៉ារបស់ពួកគេ ពីនៅមជ្ឈមណ្ឌល មកជួបជុំគ្នា ត្អូញត្អែរនៅខាងមុខវិមានរដ្ឋាភិបាល

សូមកុំភ្លេច រួមគ្នាធ្វើពហិការ របស់យើងបន្តទៀត គាំទ្រផលិតក្នុងស្រុកយើង !

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ កសិករចិញ្ចឹមគោរាប់រយនាក់ មកពីតាមខេត្ត ក្នុងប្រទេសថៃ ជាច្រើននាក់ បានផ្លាស់ប្តូរ ការតវ៉ារបស់ពួកគេ ពីនៅមជ្ឈមណ្ឌល មកជួបជុំគ្នា ត្អូញត្អែរនៅខាងមុខ វិមានរដ្ឋាភិបាលវិញ ដោយពួកគេបានលើកឡើងថាចិញ្ចឹមគោ យកទឹកដោះគោ បែជាទទួលបានទឹកភ្នែកវិញ និងកំពុងរង់ចាំស្តាប់ ពីរបៀប ដែលរដ្ឋាភិបាល ដោះស្រាយបញ្ហាអង្គការលើកកម្ពស់ការចិញ្ចឹមគោទឹកដោះគោថៃ (DPO) ដែលមិនបង់ប្រាក់ឱ្យកសិករ និងសហករណ៍ចិញ្ចឹមគោទឹកដោះគោជាច្រើនសម្រាប់ទឹកដោះគោឆៅ ដែលមានចំនួនទឹកប្រាក់រាប់ពាន់លានបាត។

ប្រភពព៧ត៌មានបានបញ្ជាក់ថា ពួកគេមានទុកព្រួយ ខ្វះលុយសម្រាប់ការចំណាយប្រចាំថ្ងៃ ប្រឈមមុខនឹងបំណុល និងមិនអាចទិញចំណីសម្រាប់គោរបស់ពួកគេបានទេ ព្រោះពួកគេបានរង់ចាំការទូទាត់ពី DPO អស់រយៈពេលជាច្រើនខែមកហើយ៕

You might also like