សម្តេចម៉ែ ទទួលជួបព្រះរាជសវនាការជាមួយលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលក្រាបថ្វាយបង្គំលា ក្រោយបញ្ចប់បេសកកម្មការទូត

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលជួប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីក្រាបថ្វាយបង្គំលា ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។

You might also like