កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកុម្ភៈ៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៦២នាក់
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ៦២នាក់។
* ករណីដឹកជញ្ជូនរក្សាទុក១៦ករណី ឃាត់ខ្លួន៣១នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន២៥នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៦នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១២៦០ករណី ឃាត់ខ្លួន៣០៩៨នាក់ (ស្រី១៨៩នាក់)៕






