អគ្គីភ័យឆេះផ្ទះពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
ផ្ទះប្រជាពលរដរួមទាំងសម្ភារៈនៅក្នុងផ្ទះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗជាច្រើនគ្រឿង។

នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរពួកគាត់ក៏បានទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចនាំគ្នាប្រញាប់រត់ទៅប្រមូលសម្ភារះដែលមានតម្លៃចេញហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសូមរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។

សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។ ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ។
ក្រោយពីកម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៧គ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៨និង១០នាទីយប់នាថ្ងៃខែឆ្នាំដដែរបក្នុងករណីនេះដែរមិនមានអ្នក ស្លាប់និងរងរបួសនោះទេ ពោលគឺខូចខាតផ្ទះ មួយខ្នង ឈើរលើថ្មក្រោម រួមមានសម្ភារះក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ ចំពោះមូលហេតុពីការឆេះ សមត្ថកិច្ចធ្វើការស្រាវជ្រាវឃើញថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

You might also like