តាមបណ្តោយផ្លូវជាតិលេខ៧៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ផ្លូវជាតិស្អាត គ្មានសំរាមផ្លាស្ទិក»

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ២០២៦ការិយាល័យចំណេះដឹង និងព័ត៌មាន បានសហការជាមួយការិយាល័យដែនជម្រកសត្វព្រៃស្រែពក និងរដ្ឋបាលស្រុកកោះញែក បានរៀបចំយុទ្ធនាការសម្អាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ៖ «ផ្លូវជាតិស្អាត គ្មានសំរាមផ្លាស្ទិក»។

គោលបំណងនៃយុទ្ធនាការ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃសំណល់ផ្លាស្ទិក។ដើម្បីកែប្រែឥរិយាបថក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាអនាម័យតាមដងផ្លូវសាធារណៈ។ដើម្បីបង្កើតសោភ័ណភាពបៃតង និងបរិស្ថានស្អាតនៅក្នុងស្រុកកោះញែក។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីមន្ទីរ មន្ត្រីរដ្ឋបាលស្រុក លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សមកពី វិទ្យាល័យ ហ៊ុន សែន កោះញែក ដែលមានសមាសភាពសរុបចំនួន ១១០ នាក់ (ស្រី ៦០ នាក់)។
យុទ្ធនាការនេះបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។ សកម្មភាពនេះមិនត្រឹមតែជួយឱ្យផ្លូវជាតិមានភាពស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះស្មារតី “ស្រឡាញ់បរិស្ថាន” ដល់ស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សីទៀតផង៕

You might also like