ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ ករណីប៉ុនប៉ង មនុស្សឃាត

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុង ចំណោមបក្សពួក៤នាក់ ដែលបាននាំគ្នាយកកាំបិត២ ដើមទៅកាប់ជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល មូលហេតុទំនាស់ពាក្យសំដី។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ច បានបើកការស្រាវជ្រាវនឹងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញចាត់លោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌដឹកនាំការិយាល័យព្រហ្មទណ្ឌសហការជាមួយលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅរួមនឹងការិយាល័យព្រហ្មទណ្ឌកម្រតិស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រួមសហការជាមួយអធិការស្រុក កៀន ស្វាយ ខេត្តកណហដាលឈានដល់ការបង្រ្កាបឃាត់បានជនសង្ស័យដៃដល់យកកាំបិតផ្គាក់ទៅកាប់ជនរងគ្រោះ។
នេះយោងតាមការបញ្ជាក់នៅរសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៦ នៅចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្ត៕

You might also like