រូបថតប្រចាំសប្តាហ៍ ៖ គំនូរសិល្បៈដើម្បីសន្តិភាពនៅរាជធានីភ្នំពេញ បង្ហាញពីការឈឺចាប់ដែលមិនអាចគណនាបាន និងការរួបរួមរបស់ប្រជាជាតិខ្មែរ
គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គំនូរសិល្បៈដើម្បីសន្តិភាព ដែលគូសវាសដោយបេះដូងពីសំណាក់វិចិត្រករជាតិ និងអន្តរជាតិជាច្រើនរូបនៅបរិវេណមុខវត្តបទុមវតី រាជធានីភ្នំពេញ លើផ្ទាំងគំនូរដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាបទៅទៀតនោះ បានសម្រេចប្រមាណ៥០%ហើយ ខណៈក្រោយបញ្ចប់ការគូរនៅថ្ងៃទី៣ ខែមីនា ខាងមុខ គំនូរនេះនឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។
ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ បង្ហាញនូវការឈឺចាប់ដែលមិនអាចគណនាបានរបស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ហើយក៏បង្ហាញពីការរួបរួមរបស់ប្រជាជាតិខ្មែរផងដែរ ដែលជាប្រជាជាតិស្រលាញ់ និងឱ្យតម្លៃលើសន្តិភាព។






