ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទស្សនកិច្ចការដ្ឋានអណ្តូងរ៉ែមាស ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថានជាច្រើនរូប អញ្ជើញចុះពិនិត្យការដ្ឋានអណ្តូងរ៉ែមាស ក្នុងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលមានទីតាំងនៅតំបន់អូរខ្វាវ ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕






