បុរសជនជាតិចិនម្នាក់ បម្រុងធ្វើអត្តឃាតលោតពីលើអគារខុនដូ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ជួយសង្គ្រោះទាន់

ភ្នំពេញ៖ នៅវេលាម៉ោង១៩:០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាពបម្រុងលោតចុះពីលើអគារជាន់ទី០១ ចំណុចអគារខុនដូ Time Square 3 ភូមិ៧ ផ្លូវលេខ៣១៧ កែង៣៣៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអន្តរាមន៏ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការអន្តរាគមន៍ភ្លាមៗ ជួយសង្គ្រោះបុរសជនជាតិចិនបែកថ្នាំខាងលើមាន ឈ្មោះ FU FAN ភេទប្រុស អាយុ៣១ឆ្នាំ រួមនិងថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុញៀននៅលើដងខ្លួន ចំនួន០៣គ្រាប់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

You might also like