អនុប្រធានទី១ គ.ជ.គ.ម បន្តចុះសម្របសម្រួលរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹក ចូលទៅស្នាក់នៅមណ្ឌលសុវត្ថិភាពថ្មី

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបន្តអញ្ជើញចុះសម្របសម្រួល ផ្សព្វផ្សាយ ពន្យល់ និងរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹកចូលទៅស្នាក់នៅមណ្ឌលសុវត្ថិភាពថ្មី។
មណ្ឌលសុវត្ថិភាពថ្មីនេះ ជាជម្រកចល័ត ដែលបង្កលក្ខណះប្រសើរជាងមុន និងការពារពីភ្លៀង និងខ្យល់ ព្រមទាំងមានការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យ ដើម្បីធានាដល់សុខុមាលប្រជាពលរដ្ឋភៀសសឹកផងដែរ៕

You might also like