អតីតប្រធានាធិបតីអ៉ីរ៉ង់ លោក Mahmoud Ahmadinejad ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសនៅរដ្ឋធានីតេហេរ៉ង់
(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ (ILNA) បានរាយការណ៍នាថ្ងៃអាទិត្យថា អតីតប្រធានាធិបតីអ៉ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីនេហ្សាដ (Mahmoud Ahmadinejad) ដែលធ្លាប់កាន់អំណាចពីឆ្នាំ២០០៥ ដល់២០១៣ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
យោងតាមប្រភពដដែល ការវាយប្រហារដ៏រន្ធត់នេះ បានកំណត់គោលដៅចំភូមិគ្រឹះរបស់លោកផ្ទាល់តែម្តង ដែលស្ថិតក្នុងសង្កាត់ Narmak ភាគឦសានរដ្ឋធានីតេហេរ៉ង់ ដោយបានសម្លាប់រូបលោក និងអង្គរក្សការពារផ្ទាល់ជាច្រើននាក់ផ្សេងទៀត។ របាយការណ៍បានឱ្យដឹងទៀតថា ការទម្លាក់គ្រាប់បែកនៅតំបន់ Narmak នេះ ទំនងជាកើតឡើងកាលពីយប់ជ្រៅថ្ងៃសៅរ៍កន្លងទៅ៕






