ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ អនុញ្ញាតឱ្យលោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដែលដល់អាយុចូលនិវត្តន៍ បន្តការងាររយៈពេល២ឆ្នាំទៀត

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់អនុញ្ញាតឱ្យលោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដែលដល់អាយុចូលនិវត្តន៍ បន្តការងាររយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៨៕

You might also like