អនុប្រធានទី១គ.ជ.គ.ម បន្តចុះពិនិត្យស្ថានភាពជនភៀសសឹកនៅជម្រកចល័តក្នុងខេត្តបន្ទាយមានជ័យ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកមណ្ឌលសុវត្ថិភាពថ្មីស្នាក់នៅជម្រកចល័ត ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក និងឃុំ ត្រូវតាមដាន និងពិនិត្យដោះស្រាយចំពោះតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹកឱ្យបានល្អប្រសើរ ដើម្បីធានាដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋភៀសសឹក ជាពិសេសស្រ្តីមានផ្ទៃពោះ និងកុមារ៕

You might also like