រដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថា ប្រតិបត្តិការលើអ៉ីរ៉ង់ មិនមែនជា «សង្គ្រាមមិនចេះចប់» នោះទេ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេកសេត (Pete Hegseth) បានអះអាងនាថ្ងៃចន្ទនេះថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ នឹងមិននាំទៅរក «សង្គ្រាមមិនចេះចប់» ឡើយ ដោយគោលដៅសំខាន់គឺគ្រាន់តែដើម្បីកម្ទេចមីស៊ីល កងទ័ពជើងទឹក និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ទីក្រុងតេហេរ៉ង់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទកាសែតនៅមន្ទីរបញ្ចកោណ លោក ហេកសេត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងកំពុងវាយប្រហារពួកគេចំគោលដៅជាក់លាក់ យ៉ាងលើសលប់ និងដោយមិនស្ទាក់ស្ទើរឡើយ»។ ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងក្តីបារម្ភរបស់អ្នកវិភាគ ដែលខ្លាចក្រែងថា សង្គ្រាមនេះអាចនឹងអូសបន្លាយយូរអង្វែង ដូចជម្លោះដែលអាមេរិកធ្លាប់ជួបប្រទះនៅមជ្ឈិមបូព៌ាកន្លងមក៕

You might also like