ករណីហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនាមួយកើតឡើងបង្ករដោយជនសង្ស័យឈ្មោះ ជូ ថារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពប្រើដៃវាយទៅលើកញ្ចក់រថយន្ត របស់ជនរងគ្រោះឈ្មោះ ខេន វុធថៃ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យបែកកញ្ចក់ទ្វាមុខខូចខាតទាំងស្រុង និងវាយទៅលើប្រពន្ធជនរងគ្រោះឈ្មោះ ថា មានអឺ ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំមុខមួយដៃថែមទៀត ក្នុងខណៈពេលជនរងគ្រោះមកចូលរួមកម្មវិធីមង្គលការបងប្អូនសាច់ញាតិនៅភូមិ ឃុំកើតហេតុខាងលើ ។
ករណីនេះ កើតឡើងបណ្ដាលមកពីជនសង្ស័យស្រវឹងស្រា ហើយខឹងជនរងគ្រោះថយរថយន្តកិន ជើងខ្លួន ហើយក៏វាយកញ្ជក់រថយន្តបណ្ដាលឲ្យបែករួចវាយទៅលើប្រពន្ធជនរងគ្រោះ ១ដៃចំមុខថែមទៀត។
ក្រោយពីទទួលបានព័ត៍មាននិងបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋាបាលត្រពាំងជោចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យនេះ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចាត់ការតាមនិតិវិធីច្បាប់ ៕






