បង្ក្រាបក្រុមក្មេងទំនើង និងប្រើប្រាស់គ្រឿងញៀនជិត២០នាក់ បង្កភាពអាណាធិបតេយ្យនៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើង និងប្រើប្រាស់គ្រឿងញៀនជិត២០នាក់ ត្រូវបាននគរបាលជំនាញចុះបង្ក្រាប និងប្រើប្រាស់គ្រឿងញៀននៅក្នុងបរិវេណស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហើយត្រូវបាននគរបាលខេត្តបាត់ដំបងបង្ហាញមុខជាសារធារណកាលពីរសៀលម្សិលមិញនេះ។
ក្រុមក្មេងនេះតែងតែប្រមូលផ្តុំគ្នាប្រព្រឹត្តិនូវសក ភាពល្មើសផ្សេងៗ និងបានបង្កជម្លោះជាបន្តបន្ទាប់រហូតដល់កើតឡើងនូវករណីហិង្សា បណ្តាលឱ្យមានមនុស្សស្លាប់ទៀត ផង។ លើសពីនេះ នៅមានការប្រើប្រាស់ ជួញដូរនូវសារធាតុញៀនថែមទៀត ដែលសកម្មភាពនេះបានបង្កជាការលំបាក និងបង្កការភ័យខ្លាច រំខានដល់អ្នកជិតខាង សាធារណះជនទូទៅទៀតដែរ ក្រុមដដែលកន្លងមកសមត្ថកិច្ចនគរបាលក៏ធ្លាប់ចុះទៅប្រមូលចាប់ពួកគាត់យកមកអប់រំណែនាំ និងបានចាត់វិ ធាន ការតាមផ្លូវច្បាប់ ប៉ុន្តែនៅតែមិនរាងចាល និងបង្កបញ្ហាអសន្តិសុខនៅក្នុងតំបន់ ទើបសមត្ថកិច្ចនគរបាលបន្តអនុវត្តវិធានការក្តៅតែម្តង។
ក្រោយពិនិត្យរកសារ ធាតុញៀនឃើញមានផ្ទុកវិជ្ជមានទាំង ១៨នាក់ សមត្ថកិច្ចនគរបាល បានសម្រេចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមនីតិវិធី៕






