សិក្ខាសាលា ស្ដីពី ការចែករំលែកចំណេះដឹង និងបទពិសោធន៍ នៃប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន ដែលគាំទ្រដោយ JICA នៅក្រសួងមហាផ្ទៃ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពី ប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន គឺដើម្បីចែករំលែកចំណេះដឹងអំពីប្រព័ន្ធនៃការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែន នៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន ប្រទេសឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា សិក្ខាសាលានាពេលនេះ នឹងទទួលបាននូវចំណេះដឹង បទពិសោធល្អៗថ្មីៗ និងធាតុចូលល្អៗបន្ថែមទៀតដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួម។
សូមបញ្ជាក់ថា សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្តីពី ប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន ដែលរៀបចំនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក៏មានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA តំណាងអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី តំណាងអង្គការទស្សនៈពិភពលោក (Word Vision) តំណាងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) តំណាងវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល៕

 

 

 

 

You might also like