មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកូរ៉េ នឹងក្លាយជា មជ្ឈមណ្ឌលនវានុវត្តន៍ថ្មី ដែលនឹងផ្លាស់ប្តូរគំរូស្តង់ដារនៃវិស័យជនបទ និងកសិកម្មនៅកម្ពុជា

ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា ដែលជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មី ដែលនឹងផ្លាស់ប្តូរគំរូស្តង់ដារនៃវិស័យជនបទ និងកសិកម្មនៅកម្ពុជា។
ការរំពឹងទុកនេះ ក្នុងឱកាសដែលឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ ដែលស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦៕

You might also like