ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បទបញ្ជារផ្ទៃក្នុងសម្រាប់មន្ត្រីនៃយុវជនគណបក្សថ្នាក់កណ្តាល
រាជធានីភ្នំពេញ, នៅព្រឹក ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦នេះ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់មន្ត្រីនៃយុវជនគណបក្សថ្នាក់កណ្តាល ដែលរៀបចំឡើងដោយក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំលិខិតបទដ្ឋាននានារបស់យុវជនគណបក្សថ្នាក់កណ្តាល តាមស្មារតីសម្រេចរបស់គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ដោយមានការចូលពីឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំលិខិតបទដ្ឋាននានារបស់យុវជនគណបក្សថ្នាក់កណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។
សូមបញ្ជាក់ថា សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់មន្ត្រីនៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំឡើងដើម្បីពង្រឹងវិន័យ សីលធម៌ របៀបរបបការងារ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីនៃយុវជនគណបក្សថ្នាក់កណ្តាល។






