បង្ក្រាបជនសង្ស័យកាច់ក ម៉ូតូម្នាក់ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ផ្ទុះអាវុធគំរាមជាច្រើនគ្រាប់ បន្ទាប់ពីជនសង្ស័យ មិនសហការ ហើយបានតដៃជាមួយសមត្ថកិច្ច

ភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាបជនសង្ស័យកាច់កម៉ូតូម្នាក់ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានផ្ទុះអាវុធគំរាមជាច្រើនគ្រាប់ បន្ទាប់ពីជនសង្ស័យរូបនោះ មិនសហការ ហើយបានតដៃជាមួយសមត្ថកិច្ច ។
ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យម្នាក់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គឺកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ប៉ុត វណ្ណារត្ន័ អនុប្រធាននាយកដ្ឋាន បានដឹកនាំចុះបង្ក្រាបជនសង្ស័យម្នាក់ជាមុខសញ្ញាកាច់កម៉ូតូ ។ ឃាត់ខ្លួនជនសង្ស័យបានហើយ ជនសង្ស័យរូបនោះបានរើបម្រាស មិនសហការ ហើយតដៃជាមួយកម្លាំងសមត្ថកិច្ច ។ ពេលនោះ ក៍មានសាច់ញាតិ និងអ្នកភូមិនៅទីនោះ បានចេញមកជាច្រើនគ្នា បំរុងរារាំងសមត្ថកិច្ចមិនអោយឃាត់ខ្លួនជនសង្ស័យ ទើបសមត្ថកិច្ចបានសម្រេចដកកាំភ្លើងបាញ់គំរាម៤ទៅ៥គ្រាប់ ដើម្បីបំបែកហ្វូងប្រជាពលរដ្ឋទាំងនោះ ហើយបាននាំខ្លួនជនសង្ស័យ យកទៅផ្នែកជំនាញនៃនាយកដ្ឋានក្រសួងមហាផ្ទៃសួរនាំតាមជំនាញ ។
ក្រោយកើតហេតុ ទីតាំងកើតហេតុ បានបន្សល់ទុកនូវសម្បកកន្ទុះចំនួន៣គ្រាប់នៅកន្លែងកើតហេតុផងដែរ ៕

You might also like