អគ្គលេខាធិការសមាគមអតីតយុទ្ធជន បន្តអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងខេត្តបន្ទាយមានជ័យ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានបន្តអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការងារ ដែលបានខិតខំពន្លឿនដំណើរការសាងសង់ ដើម្បីឈានទៅសម្រេចបានលទ្ធផលនាពេលឆាប់ៗខាងមុខ៕






