កម្ពុជា រក្សាបានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចចិន និងអាម៉េរិក

កម្ពុជា រក្សាបានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចចិន និងសហរដ្ឋអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ទៀតថា ក្រសួងការបរទេសបង្កើនទំនាក់ទំនងជាមួយប្រទេសជាមិត្ត ដោយទំនាក់ទំនងកម្ពុជាជាមួយប្រទេសជាមិត្តមានការរីកចំរើនគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំ២០២៥ សម្របសម្រួលសកម្មភាពទស្សនកិច្ចសំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទទួលបានលទ្ធផលល្អច្រើន។

You might also like