រថយន្តដឹកខ្សាច់ បេីកបុករថយន្តកុងតឺន័រ បណ្តាលឱ្យគាបតៃកុងជាប់

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយដឹកខ្សាច់លឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលបុកចំពាក់កណ្តាលរថយន្តកុងតឺន័របណ្តាលឱ្យគាបតៃកុងជាប់ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ជួបកាត់គាស់ជួយសង្គ្រោះយកចេញ ថ្ងៃទី ៥ខែមីនាឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសៀ ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មុនពេលកេីតហេតុគេបានឃេីញរថយនមតកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ4A-9861 ធ្វេីដំណេីរចេញពីផ្លូវបេតុងឆ្លងផ្លូវជាតិលេខ៤ បត់ឆ្វេង ខណៈឆ្លងបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់ផ្លាកលេខចង្កូចស្ដាំ PRV-0037 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពាក់កណ្តាលនៃរថយន្តកុងតឺន័របណ្តាលឱ្យគាបជាប់តៃកុង។ បន្ទាប់មកក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅអន្តរាគមន៍កាត់គាស់យកតៃកុងចេញបានមកវិញដោយមិនមានរងរបួសនោះទេ។
សមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយតាមនីតិវិធី៕

You might also like