ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមក្នុងពិធីជួបជុំសំណេះសំណាល និងអាហារសាមគ្គីជាមួយឯកឧត្តមប្រធាន និងអតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់
រាជធានីភ្នំពេញ, នៅល្ងាច ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ , ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការ ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមក្នុងពិធីជួបជុំសំណេះសំណាល និងអាហារសាមគ្គីរវាងថ្នាក់ដឹកនាំនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជាមួយឯកឧត្តមប្រធាន និងអតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដោយក្នុងនោះមានវត្តមានចូលរួមពីឯកឧត្តមបណ្ឌិត ជិនបូរាណ ច័ន្ទបូរី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាឯកអគ្គរាជទូតបញ្ចប់អាណត្តិរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់
ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម កុយ គួង អតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាអតីតឯកអគ្គរាជទូតបញ្ចប់អាណត្តិរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក រួមជាមួយឯកឧត្តមអនុប្រធាន និងតំណាងតំបន់ទាំង៩ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ។
ពិធីជួបជុំនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធរបស់រាមច្បងដែលបានបំពេញភារកិច្ចជូនគណបក្សនាពេលកន្លងមកនៅលើទឹកដីប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដល់អ្នកដែលនឹងត្រូវទទួលភារកិច្ចថ្មីក្នុងការបំពេញភារកិច្ចជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់នាពេលខាងមុខ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាខែមិថុនា ឆ្នាំ២០២៧ ខាងមុខ ។






