ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ក្រោមប្រធានបទសំខាន់ៗចំនួន ២
(AKP) នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ក្រោមប្រធានបទ៖ ១)ការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ៖ ផលបច្ច័យលើស្ថាប័នតំបន់ និងអន្តរជាតិ និង ២) ជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់អនាគត។






