ឃាត់ខ្លួនមុខសញ្ញា០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន នៅស្រុកសាមគ្គីមុនីជ័យ

ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានធ្វើការបង្រ្កាបករណីរក្សាទុកនិងជួញដូរនូវ សារធាតុញៀនខុសច្បាប់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតនៅចំណុចរោងទុកចោលខាងត្បូងភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បានឃាត់មុខសញ្ញាសង្ស័យចំនួន ០២ នាក់ :
១. ឈ្មោះ ទ្រី ស៊ុក ហៅ អានួន ភេទប្រុស អាយុ ៣០ ឆ្នាំ
២. ឈ្មោះ សៀ ស៊ីម ភេទប្រុស អាយុ ៤០ ឆ្នាំ ទាំងពីរនាក់រស់នៅភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឃាត់ និង ត្រួតពិនិត្យឆែកឆេររកឃើញ: ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០៣ កញ្ចប់មធ្យម,ទូរស័ព្ទដៃ ០២ គ្រឿង ,ម៉ូតូ ០២ គ្រឿង , កាំបិតផ្គាក់ ០១ ដើម, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិច្បាប់។

You might also like