សម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ចំពោះលោកព្រិន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយស្ដីទី
ខេត្តកំពង់ឆ្នាំង ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នចំពោះលោកព្រិន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយស្ដីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ក្រោយពលរដ្ឋប្តឹងថា មន្រ្តីនគរបាលរូបនេះ បានប្រើហិង្សាលើគាត់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏បានចាត់មន្ត្រីជំនាញពាក់ព័ន្ធពិនិត្យស្រាវជ្រាវ និងមានចំណាត់ការភ្លាមៗ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រគល់ភារកិច្ចជូន នគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតលើបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀង សុភ័ក្រ្ត (ហៅ យ៉ត) មានទីលំនៅក្នុងភូមិអណ្ដូងជ្រៃឃុំបណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕






