ឃាត់បានជនសង្ស័យចំនួន ០១នាក់ ករណី កាន់កាប់អាវុធដោយខុសច្បាប់
ដោយមានការណែនាំពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ នូ ប្រីយសត្យា អធិការរង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណី កាន់កាប់អាវុធដោយខុសច្បាប់ ភ្លាមនោះសមត្ថកិច្ចយើងក៏បានចុះទៅដល់ចំណុចកើតហេតុផ្លូវលូប្រាំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់បានជនសង្ស័យចំនួន ០១នាក់ រួមទាំងវត្ថុតាងមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។
ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។






