សម្ដេចធិបតី បញ្ជាឱ្យក្រសួងរ៉ែ និងក្រសួងពាណិជ្ជកម្ម ត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា តើមានប្រទេសណាមួយមានបិទការនាំចេញដែរទេ ដើម្បីចាត់វិធានការបន្ទាន់ គ្រប់គ្រងឱ្យទាន់សភាពការណ៍នៅក្នុងការប្រើប្រាស់ក្នុងប្រទេស និងការគ្រប់គ្រងតម្លៃ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥និងលើកទិដៅការងារឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
សម្ដេចធិបតី បានដាក់បញ្ជាបែបនេះ ខណៈសម្ដេចទទួលបានព័ត៌មានថា មានស្ថានីយប្រេងឥន្ធនៈនៅខេត្តបាត់ដំបងបានតំឡើងថ្លៃដល់៦ពាន់រៀលក្នុង១លីត្រហើយដែលចំណុចនេះត្រូវពិនិត្យមើល៕






