នគរបាលឃាត់ខ្លួនបុរសម្នាក់ សង្ស័យថា ជាចោរលួចម៉ូតូ ចំណុចខាងត្បូងស្តុបកោះកេរ្តិ៍ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប
ខេត្តសៀមរាប៖ បុរសម្នាក់ ត្រូវគេសង្ស័យថា ជាចោរលួចម៉ូតូ ត្រូវបាននគរបាលឃាត់ខ្លួនយកទៅពីត្រង់ចំណុចខាងត្បូងស្តុបកោះកេរ្តិ៍ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យនេះ បានលួចយកម៉ូតូមួយគ្រឿងពីស្រុកសូទ្រនិគម ខេត្តសៀមរាប រួចរត់គេចមកដល់ក្រុងសៀមរាប ត្រូវបានក្រុមនគរបាលឃាត់បានតែម្ដង ប៉ុន្តែមិនមានការបញ្ជាក់ថា នគរបាលខាងណាជាអ្នកឃាត់ និងនាំខ្លួនជនសង្ស័យនេះទៅណានោះឡើយ។
ទោះបីជាយ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅមិនទាន់ចេញមកបញ្ជាក់ជុំវិញករណីនេះនៅឡើយទេ៕






