ភាគីរថយន្តបង្កបានឆ្លើយថា អ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។

ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុស០១នាក់រងរបួសធ្ងន់ អ្នកបើកបររថយន្តនិងអ្នករួមដំណើរប្រុសស្រីទាំង០២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនាំខ្លួនយកមកសាកសួរតាមច្បាប់។

ជាមួយគ្នានេះបើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្កបានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរសដែលរួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។

ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ច
កំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញ បច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ច៕

You might also like