ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម Wang Wenbin អញ្ជើញជាអធិបតី ពិធីគម្រប់ខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំពិធីគម្រប់ខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនទៀតផងដែរ នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ។

You might also like