កម្ពុជា តវ៉ានិងប្រឆាំងរាល់សកម្មភាពរំលោភដែលបន្តលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ ២៧ធ្នូ២០២៥

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានកម្ពុជា តវ៉ានិងប្រឆាំងរាល់សកម្មភាពរំលោភដែលបន្តលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ ២៧ធ្នូ២០២៥។
ប្រភពដដែលបានឱ្យដឹងថា នៅចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀត ប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងដូចខាងក្រោម៖
*នៅតំបន់បឹងត្រកួន ឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មត់ថាជាផ្ទះកំពុងឆេះនៅ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា កម្លាំងប្រដាប់អាវុធថៃ។ ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកង
*នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងប្រដាប់អាវុធ ថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែល លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា
*តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែង ចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។
រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាម ការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្រប ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ៕

You might also like