យុវជន២នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈជិះម៉ូតូបុករថយន្តរបស់ក្រសួងសុខាភិបាលមួយគ្រឿង
ភ្នំពេញ៖ យុវជន២នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈជិះម៉ូតូបុករថយន្តរបស់ក្រសួងសុខាភិបាលមួយគ្រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពយុវជនខាងលើឈ្មោះ ទី១-ថាវ រី អាយុ១៦ឆ្នាំ មុខ របរសិស្សនិងទី២-ឈ្មោះ មឿន គីមហុង អាយុ១៥ឆ្នាំ ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុគរឃើញយុវជនរងគ្រោះទាំង២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ុគីនិចពណ៌ស គ្មានផ្លាកលេខ ជិះឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះបានជ្រុលចង្កូតទៅបុកជាមួយរថយន្តរបស់ក្រសួងសុខាភិបាល១គ្រឿងទៀតដែលកំពុងបត់ឆ្វេងបណ្តាល១បែកក្បាលស្លាប់ភ្លាមៗទាំង២នាក់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននគរបាលរដ្ឋបាលគោកឃ្លៀង សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌសែនសុខនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ និងបានឃាត់ខ្លួនអ្នក បើកបររថយន្តទៅធ្វើការសាកសួតាមនិតិវិធី។
ចំណេកសពយុវជនទាំង២នាក់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕






