សម្ដេចតេជោ ហ៊ុន សែន ៖ “ព្រឹកនេះ ឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិន ដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត
សម្ដេចតេជោ ហ៊ុន សែន៖ “ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ ខ្លួនឈឺឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹងគឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។
សូមកោតសរសើរចំពោះសិល្បករសិល្បការិនីដែលចូលរួមអាណិតនាយក្រិន ពិសេសស្រីនិចហៅប្រឹមប្រីយនិងប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។
ខ្ញុំបានប្រគល់ការងារឲ្យប្រឹមប្រីយ(ស្រីនិច)ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបង ឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ”៕






