បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះទុក ផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះទុក ផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-នៅថ្ងៃទី ២០.០៣.២០២៦ សមត្ថកិច្ចប៉ុស្តិ៍បានចុះល្បាតក្នុងមូលដ្ឋានទៅដល់ចំណុចផ្ទះបាក់បែកទុកចោល ផ្លូវបេតុង ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទើបឃើញឈ្មោះ សៅ ហ៊ុន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ និងឈ្មោះ លីន ពេជ្រវណ្ណរុន ភេទ ប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ កំពុងឈរដោយមានសង្ស័យក៏ហៅត្រួតពិនិតឃើញក្រាមពណ៍សចំនួន៣៥កញ្ចប់ថងតូចនៅក្បែរខ្លួនជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។
-ជនសង្ស័យ
១/ ឈ្មោះ សៅ ហ៊ុន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២/ ឈ្មោះ លីន ពេជ្រវណ្ណរុន ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
-វត្ថុតាងចាប់យក: ក្រាមពណ៍សថ្លាចំនួន៣៥ កញ្ចប់ថង់តូច។
ជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ៕






