សហគមន៍ជនជាតិដើមភាគតិចជន ក្នុងតំបន់អារ៉ែងប្រារព្ធពិធីបុណ្យចាប់ត្រីតាមប្រពៃណីប្រចាំឆ្នាំនៅក្នុងតំបន់ជំរកក្រពើភ្នំ
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ប្រជាជនក្នុងទំបន់អារ៉ែងទាំង៨ ភូមិ រួមទាំងភ្ញៀវទេសចរណ៍ជាតិបានប្រារព្ធពិធីបុណ្យចាប់ត្រីជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិចជន ក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។
បើតាមជំនឿ របស់ជនជាតិជងក្នុងតំបន់អារ៉ែង ពួកគាត់ តែងប្រារព្ធពិធីបុណ្យចាប់ត្រី និងធ្វើការសែនប្រែនសុំសេចក្តីខុសនៅទីតាំងត្រពាំងបុសតូច ដែលជាទីកន្លែងដែលមានក្រពើភ្នំរស់នៅ នេះជារៀងរាល់ឆ្នាំតមកជាច្រើនជំនាន់មកហើយ។
ត្រពាំងបុសតូច ត្រពាំងដែលមានធមធានធម្មជាតិ ព្រៃឈើ ហ៊ុព័ទ្ធជុំវិញ និងសំបូរទៅដោយត្រីជាច្រើនប្រភេទ និងជាទីជំរករបស់សត្វក្រពើភ្នំដែលជាជំនឿរបស់ជនជាតិជងក្នុងតំបន់គោរពនិង អភិរក្សតាំងពីយូរលង់ណាស់មកហើយ។
ព្រឹត្តិការណ៍ចាប់ត្រីប្រចាំឆ្នាំនេះក៏ជាពិធីជួបជុំប្រជាជនក្នុងតំបន់ដ៏ធំមួយក្នុងចំនោមប្រជាជនទាំង៨ភូមិក្នុងតំបន់អារ៉ែងដែលជាពួកគាត់មានឪកាសជួបជុំគ្នាក្នុងរដូវធ្វើស្រែចំការ បង្ករបង្កើនផលកសិកម្ម។
លោក ហ៊ឹង ពៅ ដែលជាតំណាងសហគមន៍ជនជាតិជងក្នុងតំបន់ លោកចាត់ទុកថាកម្មវិធីបុណ្យចាប់ត្រីនេះគឺជាពិធីដ៏សំខាន់មួយ នឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរូមលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជនជាតិជង និងសូមអំពាវនាវឲ្យបងប្អូនភ្ញៀវទេសចរណ៍ឲ្យចូលរួមឲ្យបានច្រើន ព្រោះវាក៏ជាផ្នែកមួយនៃកាចូលរួមលើស្ទួយជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់៕






