កម្ពុជា ជម្រាបជូនឥណ្ឌាអំពីការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិការបោសសម្អាតមីន ការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូន ឯកឧត្ដម Shri P. Kumaran ផងដែរ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ថាកម្ពុជាបន្តប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយប្ដេជ្ញាចិត្តដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។

You might also like