ករណីធាក់ប្លន់យកម៉ូតូ ស្ថិតនៅផ្លូវវត្តត្រពាំងឈើទាល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនជ្រាបពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ យ៉នសំអាត ស្រឡាញ់សន្តិភាព ដែលបានបង្ហោះផ្សព្វផ្សាយវីដេអូ ករណីធាក់ប្លន់យកម៉ូតូ ស្ថិតនៅផ្លូវវត្តត្រពាំងឈើទាល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖
-ករណី លួ.ចមាន.ស្ថាន.ទម្ងន់.ទោ.ស (ធាក់យកម៉ូតូ)
-កើតហេតុនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៥ និង៣២នាទី
-នៅចំណុចផ្លូកៅស៊ូ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
-ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នា៥នាក់ ជិះម៉ូតូ ចំនួន៣គ្រឿង។
-ផលប៉ះពាល់ បាត់បង់ម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម សេរី ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-5211 លេខតួ និងលេខម៉ាស៊ីន6353747។
ករណីនេះកម្លាំងជំនាញពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ស្រាវជ្រាវកំណត់មុខសញ្ញាសង្ស័យ យកមកចំណាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបតាមការគួរ!






