បង្ក្រាបករណី Scam Online មួយកន្លែងនៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ភ្នំពេញ : នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់ លោក ម៉ាងស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណី Scam Online មួយកន្លែងនៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លទ្ធផលនៃប្រតិបត្តិការនេះគឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងដូចខាងក្រោម :
-ឃាត់ខ្លួនជនបរទេស ចំនួន២០ នាក់ ក្នុងនោះខ្មែរ ចំនួន៣នាក់
-កុំព្យូទ័រ ២៤ គ្រឿង និងទូរស័ព្ទចំនួន ៣៨៩គ្រឿង។
បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី។
នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេសដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។
ការចុះប្រតិបត្តិការដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជាមិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ៕






