បង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញា ២នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានធ្វើការបង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញា០២នាក់។
មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា ករណីរក្សាទុកនិងជួញដូរនូវ សារធាតុញៀនខុសច្បាប់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការស្រាវជ្រាវក្រោយទទួលបានព័ត៌មានពីមហាជន ឈានទៅធ្វេីការបង្រ្កាបបានមុខសញ្ញា នៅចំណុចខាង ក្រោយផ្ទះឈ្មោះ វ៉ន រិន ស្ថិតនៅភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បានឃើញមុខសញ្ញាសង្ស័យចំនួន២ នាក់ :
១. ឈ្មោះ វ៉ន រិន ភេទប្រុស អាយុ ៥៦ ឆ្នាំរស់នៅភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និង២. ឈ្មោះ ប៉ាក គឹង ភេទប្រុស អាយុ ៤៦ ឆ្នាំរស់នៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឃាត់ និង ត្រួតពិនិត្យឆែកឆេររកឃេីញ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿង ញៀនចំនួន ០៥ កញ្ចប់តូច,ទូរស័ព្ទដៃ ០១ គ្រឿង , ម៉ូតូ ០១ គ្រឿង,កាំភ្លើងកៃច្នៃប្រើខ្យល់ ០១ ដើម ,ដែកចុងស្រួច ០១ ដើម, ឧបករណឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិច្បាប់៕






