បុរសម្នាក់ ជិះម៉ូតូលឿនជ្រុលបុកលូ បណ្តាលឱ្យរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកលូ ថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ងួន រ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសរលាត់លើផ្ទៃមុខ និងរយះកែងជើងខាងស្ដាំ មានអាសយដ្ឋាននៅ ភូមិក្រចាប់លើ ឃុំពាមមន្ចារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Beat មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងល្បឿនលឿនសង្ស័យងងុយដេកក៏រេចង្កូតទៅបុកលូនៅចិញ្ចេីមផ្លូវបណ្តាលឱ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕






