កម្ពុជា និងកាណាដា រំពឹងថាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–កាណាដា (ACFTA) នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ
កម្ពុជា និងកាណាដា រំពឹងថាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–កាណាដា (ACFTA) នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ការរំពឹងនេះនៅក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា នៅទីក្រុងយុនដេ ប្រទេសកាមេរូន កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីលទ្ធផលរំពឹងទុកនៃសន្និសីទរដ្ឋមន្ត្រីលើកទី១៤ (MC14) ជាពិសេសលើប្រធានបទពាក់ព័ន្ធនឹងពាណិជ្ជកម្មអេឡិចត្រូនិក កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក និងពាណិជ្ជកម្មនិងការអភិវឌ្ឍ ជាដើម៕






