ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ ដែលជាផ្នែកនៃការអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ

នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា បានរៀបចំឡើង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Anatoly Borovik ឯកឧត្តមអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ។
ព្រឹត្តិការណ៍នេះមានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការសម្តែងសិល្បៈក្រោមប្រធានបទ “អ្នកបន្តវេនតំបន់ស៊ីបេរី”។ កម្មវិធីនេះ ជាឱកាសក្នុងការចែករំលែក ការផ្លាស់ប្តូរចំណេះដឹង ក៏ដូចជាការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែគឺជាការផ្តល់តម្លៃដល់ចំណងមិត្តភាពដ៏រឹងមាំ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។ ជាការពិតណាស់ វប្បធម៌គឺជាដួងព្រលឹងរបស់ជាតិ ជាអត្តសញ្ញាណស្នូល និងជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី៕

You might also like