សូមប្រុងប្រយ័ត្ន តំណភ្ជាប់ក្លែងក្លាយទម្រង់តាមដានកញ្ចប់បញ្ញេីដែលអាចលួចយក គណនីបណ្តាញសង្គម ឬគណនីធនាគារ !
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រើប្រាស់ល្បិចកលបោកប្រាស់ថ្មី ដោយប្រើប្រាស់តំណភ្ជាប់ក្លែងក្លាយ (Fake Link) បន្លំជាប្រព័ន្ធតាមដានកញ្ចប់បញ្ញើ (Parcel Tracking System) របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីៗ ឬជាគេហទំព័រ (Website) ល្បីៗទិញទំនិញពីក្រៅប្រទេសដើម្បីបោកបញ្ឆោត និងលួចយកទិន្នន័យឯកជនរបស់ជនរងគ្រោះ។
ក្រុមឧក្រិដ្ឋជនបានបង្កើតតំណភ្ជាប់ ឬគេហទំព័រក្លែងក្លាយដែលមានទម្រង់ (form) ឱ្យជនរងគ្រោះបំេពញព័ត៌មានផ្ទាល់ខ្លួនចុះឈ្មោះបង្កេីតគណនីដែលជាការបោកបញ្ឆោតដេីម្បីទាញយកទិន្នន័យផ្សេងៗរបស់ជនរងគ្រោះដើម្បី៖
– លួចលេខសម្ងាត់ OTP (One Time Password)ដើម្បីចូលគ្រប់គ្រងគណនីធនាគារ
– លួចយកគណនីបណ្តាញសង្គមដូចជា Telegram ឬ Facebookជាដេីម
– យកទិន្នន័យជនរងគ្រោះទៅបង្កើតអត្តសញ្ញាណក្លែងក្លាយ ឬលក់ក្នុងទីផ្សារងងឹត (Dark Web)។
ដើម្បីការពារខ្លួន និងធានានូវសុវត្ថិភាពឌីជីថល សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
– ពិនិត្យតំណភ្ជាប់ឱ្យបានច្បាស់លាស់៖ ជៀសវាងការចុចលើគេហទំព័រ ឬតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់
– កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតមិនត្រូវបំពេញព័ត៌មានដូចជា លេខគណនីធនាគារ លេខសម្ងាត់ លេខទូរសព្ទ ឬលេខ OTP ក្នុងគេហទំព័រដែលគួរឱ្យសង្ស័យ
សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ឬទាក់ទងទៅធនាគារដែលលោកអ្នកប្រើប្រាស់ជាបន្ទាន់ ប្រសិនបើមានការសង្ស័យ ឬបាត់បង់ការគ្រប់គ្រងលើគណនី៕






